ព្រះត្រៃបិដក ភាគ ៨៧
[៥២៥] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង។
[៥២៦] ឃានាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលប្រកបដោយរូប មិនមានឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ រលត់ទៅផង។
ID: 637825416341580872
ទៅកាន់ទំព័រ៖