ព្រះត្រៃបិដក ភាគ ៨៧

 [៥២៧] ឃានាយតនៈ របស់​សត្វ​ណា រលត់​ទៅ មនាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្ត មិន​មាន​ឃានៈ កាល​ច្យុត មនាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ ដែល​ប្រកបដោយ​ឃានៈ កាល​ច្យុត មនាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ឃានាយតនៈ រលត់​ទៅ​ផង។
 [៥២៨] ឃានាយតនៈ របស់​សត្វ​ណា រលត់​ទៅ ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ឃានាយតនៈ រលត់​ទៅ​ផង។
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637825416586424666
ទៅកាន់ទំព័រ៖