ព្រះត្រៃបិដក ភាគ ៨៧

 [៥២៩] រូបាយតនៈ របស់​សត្វ​ណា រលត់​ទៅ មនាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​រូប មិន​មានចិត្ត កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​រូប ប្រកបដោយ​ចិត្ត កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង មនាយតនៈ រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​រូប កាល​ច្យុត មនាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​រូប ប្រកបដោយ​ចិត្ត កាល​ច្យុត មនាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង រូបាយតនៈ រលត់​ទៅ​ផង។
 [៥៣០] រូបាយតនៈ របស់​សត្វ​ណា រលត់​ទៅ ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​រូប កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​រូប កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង រូបាយតនៈ រលត់​ទៅ​ផង។
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637825416814718891
ទៅកាន់ទំព័រ៖