ព្រះត្រៃបិដក ភាគ ៨៧
[៥៣១] មនាយតនៈ របស់សត្វណា រលត់ទៅ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយចិត្ត កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ រលត់ទៅផង។
[៥៣២] ចក្ខាយតនៈ រលត់ទៅ ក្នុងទីណា។បេ។ (ប្រយោគ ដែលប្រកបដោយពាក្យថា ក្នុងទីណា គឺក្នុងឧប្បាទៈក្ដី ក្នុងនិរោធៈក្ដី ក្នុងឧប្បាទៈ និងនិរោធៈក្ដី ប្រហែលៗគ្នា ក្នុងទីទាំងពួង)។
[៥៣៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅក្នុងទីណា សោតាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។បេ។ ឃានាយតនៈ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ រលត់ទៅដែរឬ។ (សូម្បីប្រយោគ ដែលប្រកបដោយពាក្យថា របស់សត្វណា ក្នុងទីណា ជាពាក្យប្រហែលៗគ្នា បណ្ឌិតគប្បីសំដែងឲ្យពិស្ដារផងចុះ)។
ID: 637825417082843525
ទៅកាន់ទំព័រ៖