ព្រះត្រៃបិដក ភាគ ៨៧
[៥៣៤] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ សោតាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយសោតៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង សោតាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានសោតៈ ប្រកបដោយចក្ខុ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
ID: 637825417286303073
ទៅកាន់ទំព័រ៖