ព្រះត្រៃបិដក ភាគ ៨៧
[៥៣៥] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចក្ខុ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ទៅផង។
ID: 637825417491146765
ទៅកាន់ទំព័រ៖