ព្រះត្រៃបិដក ភាគ ៨៧

 [៥៣៦] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ ប្រកបដោយ​រូប កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​រូប កាល​ចាប់បដិសន្ធិ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង រូបាយតនៈ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ អើ។
 [៥៣៧] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ មនាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ ប្រកបដោយ​ចិត្ត កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ ដែល​មិន​មានចិត្ត កាល​ចាប់បដិសន្ធិ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង មនាយតនៈ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 637825417717084210
ទៅកាន់ទំព័រ៖