ព្រះត្រៃបិដក ភាគ ៨៧
[៥៣៨] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៣៩] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយរូប កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
ID: 637825417954128630
ទៅកាន់ទំព័រ៖