ព្រះត្រៃបិដក ភាគ ៨៧
[៥៤០] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចិត្ត កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤១] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
ID: 637825418217409457
ទៅកាន់ទំព័រ៖