ព្រះត្រៃបិដក ភាគ ៨៧

 [៥៤២] រូបាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ មនាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​រូប កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង មនាយតនៈ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មានចិត្ត កាល​ច្យុត មនាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង រូបាយតនៈ មិន​រលត់​ទៅ​ផង។
 [៥៤៣] រូបាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ធម្មាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​រូប កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ធម្មាយតនៈ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637825418478998593
ទៅកាន់ទំព័រ៖