ព្រះត្រៃបិដក ភាគ ៨៧
[៥៤៤] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។
[៥៤៥] ចក្ខាយតនៈ មិនរលត់ទៅ ក្នុងទីណា។បេ។
[៥៤៦] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា។បេ។ ប្រយោគ ដែលប្រកបដោយពាក្យថា របស់សត្វណាក្ដី របស់សត្វណា ក្នុងទីណាក្ដី ជាពាក្យប្រហែលៗគ្នា។
[៥៤៧] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ សោតាយតនៈ របស់សត្វនោះ រលត់ហើយឬ។ អើ។ បុច្ឆាជាអតីត ក្នុងឧប្បាទវារៈក្ដី ក្នុងនិរោធវារៈក្ដី ក្នុងឧប្បាទនិរោធវារៈក្តី ជាអនុលោមក្ដី បដិលោមក្ដី ប្រហែលៗគ្នា។
ID: 637825418754936172
ទៅកាន់ទំព័រ៖