ព្រះត្រៃបិដក ភាគ ៨៧
[៥៧៥] ចក្ខាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ របស់ពួកអសញ្ញសត្វ និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៦] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងរបស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
ID: 637825421766877333
ទៅកាន់ទំព័រ៖