ព្រះត្រៃបិដក ភាគ ៨៧

 [៥៨៤] ឃានាយតនៈ របស់​សត្វ​ណា រលត់​ទៅ រូបាយតនៈ។បេ។ មនាយតនៈ ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ហើយ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា រលត់​ហើយ ឃានាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ឃានៈ កាល​ចាប់បដិសន្ធិ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង ឃានាយតនៈ រលត់​ទៅ​ផង។
 [៥៨៥] រូបាយតនៈ របស់​សត្វ​ណា រលត់​ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ហើយ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា រលត់​ហើយ រូបាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​រូប កាល​ចាប់បដិសន្ធិ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​រូប កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង រូបាយតនៈ រលត់​ទៅ​ផង។
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637825422887536084
ទៅកាន់ទំព័រ៖