ព្រះត្រៃបិដក ភាគ ៨៧

មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។
 [២] ពួក​ធម៌​ណាមួយ ជាអកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​អកុសល​ជា​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​អកុសល​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល។ ពួក​ធម៌​ណាមួយ ជាអកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ ដោយ​អកុសលមូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​អកុសលមូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល។ ពួក​ធម៌​ណាមួយ ជាអកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​អកុសលមូល​ជា​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​អកុសលមូល​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល។ ពួក​ធម៌​ណាមួយ ជាអកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល មួយ​យ៉ាង​ទៀត
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637825308398306108
ទៅកាន់ទំព័រ៖