ព្រះត្រៃបិដក ភាគ ៨៧

សោតាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត សោតាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង ចក្ខា​យតនៈ រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៥៨៩] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ច្យុត​ចាក​កាមាវចរ​ភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត​ចាក​កាមាវចរ​ភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ឃានាយតនៈ រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ចូល​ទៅកាន់​កាមាវចរ​ភព កាល​ច្យុត​ចាក​កាមាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត​ចាក​កាមាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង ចក្ខា​យតនៈ រលត់​ទៅ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 637825423391692658
ទៅកាន់ទំព័រ៖