ព្រះត្រៃបិដក ភាគ ៨៧

 [៥៩០] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រក​ដោយ​ចក្ខុ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង រូបាយតនៈ រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព កាល​ច្យុត​ចាក​កាមាវចរ​ភព និង​ពួក​អសញ្ញ​សត្វ រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង ចក្ខា​យតនៈ រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៥៩១] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ចក្ខុ
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637825423687473246
ទៅកាន់ទំព័រ៖