ព្រះត្រៃបិដក ភាគ ៨៧
កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៣] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ កាលច្យុតចាកកាមាវចរភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៤] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។
ID: 637825424135766538
ទៅកាន់ទំព័រ៖