ព្រះត្រៃបិដក ភាគ ៨៧
មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចូលទៅកាន់កាមាវចរភព ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ កាលច្យុតចាកកាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩៥] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង ក្នុងទីនោះ។
ID: 637825424414203796
ទៅកាន់ទំព័រ៖