ព្រះត្រៃបិដក ភាគ ៨៧

 [៥៩៦] រូបាយតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស និង​ពួក​សត្វ កាល​ច្យុត​ចាក​អសញ្ញ​សត្វ រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ កាល​ច្យុត​ចាក​បញ្ចវោការ​ភព រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង មនាយតនៈ រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​អរូបព្រហ្ម កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព មនាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ច្យុត​ចាក​បញ្ចវោការ​ភព មនាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង រូបាយតនៈ រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៥៩៧] រូបាយតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​រូប
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637825424696113584
ទៅកាន់ទំព័រ៖