ព្រះត្រៃបិដក ភាគ ៨៧

កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្ត កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង មនាយតនៈ រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៥៩៩] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ សោតាយតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ​ដែរ​ឬ។ រលត់​ហើយ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ មិន​មាន​ទេ។
 [៦០០] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ​ដែរ​ឬ។ រលត់​ហើយ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ មិន​មាន​ទេ។
 [៦០១] ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ធម្មាយតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ​ដែរ​ឬ។ រលត់​ហើយ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ មនាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 637825425277846018
ទៅកាន់ទំព័រ៖