ព្រះត្រៃបិដក ភាគ ៨៧
[៦០២] ចក្ខាយតនៈ មិនរលត់ទៅ ក្នុងទីណា។បេ។
[៦០៣] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង សោតាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
ID: 637825425534096476
ទៅកាន់ទំព័រ៖