ព្រះត្រៃបិដក ភាគ ៨៧

ខន្ធ​ទាំងឡាយ មិន​ហៅថា​រូបក្ខន្ធ។ មិនមែន​វិញ្ញាណ មិន​ហៅថា​វិញ្ញាណក្ខន្ធ មិនមែន​ខន្ធ​ទាំងឡាយ មិន​ហៅថា​វេទនាខន្ធ។ មិនមែន​វិញ្ញាណ មិន​ហៅថា​វិញ្ញាណក្ខន្ធ មិនមែន​ខន្ធ​ទាំងឡាយ មិន​ហៅថា​សញ្ញាខន្ធ។ មិនមែន​វិញ្ញាណ មិន​ហៅថា​វិញ្ញាណក្ខន្ធ មិនមែន​ខន្ធ​ទាំងឡាយ មិន​ហៅថា​សង្ខារក្ខន្ធ។
 [២៨] រូប ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​រូប។ វេទនា ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​វេទនា។ សញ្ញា ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​សញ្ញា។ ពួក​សង្ខារ ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​សង្ខារ។ វិញ្ញាណ ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​វិញ្ញាណ។
 [២៩] មិនមែន​រូប មិន​ហៅថា​ខន្ធ មិនមែន​ខន្ធ​ទាំងឡាយ មិន​ហៅថា​រូប។ មិនមែន​វេទនា មិន​ហៅថា​ខន្ធ មិនមែន​ខន្ធ​ទាំងឡាយ មិន​ហៅថា​វេទនា។ មិនមែន​សញ្ញា មិន​ហៅថា​ខន្ធ មិនមែន​ខន្ធ​ទាំងឡាយ មិន​ហៅថា​សញ្ញា។ មិនមែន​ពួក​សង្ខារ មិន​ហៅថា​ខន្ធ មិនមែន​ខន្ធ​ទាំងឡាយ មិន​ហៅថា​ពួក​សង្ខារ។ មិនមែន​វិញ្ញាណ មិន​ហៅថា​ខន្ធ មិនមែន​ខន្ធ​ទាំងឡាយ មិន​ហៅថា​វិញ្ញាណ។
 [៣០] រូប ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​វេទនា។ រូប ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​សញ្ញា។ រូប​ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​ពួក​សង្ខារ។ រូប ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​វិញ្ញាណ។ វេទនា ហៅថា​ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​រូប។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637825315184874570
ទៅកាន់ទំព័រ៖