ព្រះត្រៃបិដក ភាគ ៨៧

 [៦០៤] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ចូល​ទៅកាន់​កាមាវចរ​ភព កាល​ច្យុត​ចាក​កាមាវចរ​ភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​រូបាវចរ​ភព និង​ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ឃានាយតនៈ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​កាល​ច្យុត​ចាក​រូបាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​រូបាវចរ​ភព និង​ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង ចក្ខា​យតនៈ មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 637825425760704832
ទៅកាន់ទំព័រ៖