ព្រះត្រៃបិដក ភាគ ៨៧
ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ឃានាយតនៈ រលត់ទៅផង។
[៦១៩] ឃានាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។បេ។
[៦២០] រូបាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ
ID: 637825428611557763
ទៅកាន់ទំព័រ៖