ព្រះត្រៃបិដក ភាគ ៨៧
[៦២៤] ចក្ខាយតនៈ របស់សត្វណា រលត់ទៅក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ឃានាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា។បេ។ អាយតនៈទាំង ៣ យ៉ាង ក្នុងបច្ចុប្បន្ន និងអតីត ដែលលោកសំដែងឲ្យពិស្ដារហើយ យ៉ាងណា ក៏អាយតនៈនេះ បណ្ឌិតគប្បីសំដែងឲ្យពិស្ដារ យ៉ាងនោះដែរ។
[៦២៥] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។បេ។
ID: 637825429344318092
ទៅកាន់ទំព័រ៖