ព្រះត្រៃបិដក ភាគ ៨៧
[៦២៦] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។បេ។
[៦២៧] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។
ID: 637825429575880600
ទៅកាន់ទំព័រ៖