ព្រះត្រៃបិដក ភាគ ៨៧
[៦២៩] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។បេ។
[៦៣០] រូបាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង មនាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។បេ។
ID: 637825430044645115
ទៅកាន់ទំព័រ៖