ព្រះត្រៃបិដក ភាគ ៨៧

 [៦៣១] រូបាយតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​បញ្ចវោការ​ភព រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​រូប កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ធម្មាយតនៈ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​រូប កាល​ចាប់បដិសន្ធិ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​រូប កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង រូបាយតនៈ រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៦៣២] មនាយតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 637825430296101677
ទៅកាន់ទំព័រ៖