ព្រះត្រៃបិដក ភាគ ៨៧

ពួក​សត្វ កាល​បរិនិព្វាន មនាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ចិត្ត កាល​ច្យុត មនាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ធម្មាយតនៈ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មានចិត្ត កាល​ចាប់បដិសន្ធិ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្ត កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង មនាយតនៈ រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៦៣៣] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ សោតាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ កាល​ចាប់បដិសន្ធិ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​សោតាយតនៈ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637825430517231878
ទៅកាន់ទំព័រ៖