ព្រះត្រៃបិដក ភាគ ៨៧
ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៥០] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព កាលចូលទៅកាន់អសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ
ID: 637825433665011913
ទៅកាន់ទំព័រ៖