ព្រះត្រៃបិដក ភាគ ៨៧
នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងអរូបភព កាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦៥១] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
ID: 637825433908605711
ទៅកាន់ទំព័រ៖