ព្រះត្រៃបិដក ភាគ ៨៧
[៦៥២] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ រលត់ទៅ។
[៦៥៣] ចក្ខាយតនៈ របស់សត្វណា រលត់ទៅហើយ សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង សោតាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅហើយឬ។ អើ។
ID: 637825434137299226
ទៅកាន់ទំព័រ៖