ព្រះត្រៃបិដក ភាគ ៨៧
[៦៥៤] ចក្ខាយតនៈ របស់សត្វណា រលត់ទៅហើយ ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងកាន់អរូបាវចរភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ឃានាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា។បេ។ អើ។
[៦៥៥] ចក្ខាយតនៈ របស់សត្វណា រលត់ទៅហើយ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង រូបាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា។បេ។ អើ។
ID: 637825434434331628
ទៅកាន់ទំព័រ៖