ព្រះត្រៃបិដក ភាគ ៨៧
[៦៥៦] ចក្ខាយតនៈ របស់សត្វណា រលត់ទៅហើយ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។បេ។ អើ។
[៦៥៧] ឃានាយតនៈ របស់សត្វណា រលត់ទៅហើយ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង រូបាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា។បេ។ អើ។
ID: 637825434685749128
ទៅកាន់ទំព័រ៖