ព្រះត្រៃបិដក ភាគ ៨៧
[៦៥៨] ឃានាយតនៈ របស់សត្វណា រលត់ទៅហើយ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វកាលបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ឃានាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។បេ។ អើ។
[៦៥៩] រូបាយតនៈ របស់សត្វណា រលត់ទៅហើយ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ រូបាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។បេ។ អើ។
[៦៦០] មនាយតនៈ របស់សត្វណា រលត់ទៅហើយ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ មនាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅហើយផង ធម្មាយតនៈ
ID: 637825435039498607
ទៅកាន់ទំព័រ៖