ព្រះត្រៃបិដក ភាគ ៨៧

 [៣៨] មិនមែន​វេទនា មិន​ហៅថា​វេទនាខន្ធ​ឬ។ អើ។ មិនមែន​វេទនាខន្ធ មិន​ហៅថា​វេទនា​ឬ។ អើ។
 [៣៩] មិនមែន​សញ្ញា មិន​ហៅថា​សញ្ញាខន្ធ​ឬ។ អើ។ មិនមែន​សញ្ញាខន្ធ មិន​ហៅថា​សញ្ញា​ឬ។ ទិដ្ឋិ​សញ្ញា មិនមែន​ហៅថា​សញ្ញាខន្ធ​ទេ គ្រាន់តែ​ជា​សញ្ញា​ប៉ុណ្ណោះ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​សញ្ញា និង​សញ្ញាខន្ធ​ចេញ មិនមែន​ហៅថា​សញ្ញា​ផង មិនមែន​ហៅថា​សញ្ញាខន្ធ​ផង។
 [៤០] មិនមែន​ពួក​សង្ខារ មិន​ហៅថា​សង្ខារក្ខន្ធ​ឬ។ អើ។ មិនមែន​សង្ខារក្ខន្ធ មិន​ហៅថា​ពួក​សង្ខារ​ឬ។ ពួក​សង្ខារ​ដ៏​សេស វៀរលែងតែ​សង្ខារក្ខន្ធ​ចេញ មិនមែន​ហៅថា​សង្ខារក្ខន្ធ​ទេ។ គ្រាន់តែ​ជា​ពួក​សង្ខារ​ប៉ុណ្ណោះ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ពួក​សង្ខារ និង​សង្ខារក្ខន្ធ​ចេញ មិនមែន​ហៅថា​ពួក​សង្ខារ​ផង មិនមែន​ហៅថា សង្ខារក្ខន្ធ​ផង។
 [៤១] មិនមែន​វិញ្ញាណ មិន​ហៅថា​វិញ្ញាណក្ខន្ធ​ឬ។ អើ។ មិនមែន​វិញ្ញាណក្ខន្ធ មិន​ហៅថា​វិញ្ញាណ​ឬ។ អើ។
 [៤២] រូប ហៅថា​រូបក្ខន្ធ​ឬ។ រូប​ជាទីស្រឡាញ់ រូប​ដ៏​ឆ្ងាញ់​ពិសា ហៅថា​រូប តែ​មិនមែន​ហៅថា​រូបក្ខន្ធ​ទេ ឯរូបក្ខន្ធ ហៅថា​រូប​ផង ហៅថា​រូបក្ខន្ធ​ផង។ ខន្ធ​ទាំងឡាយ ហៅថា​វេទនាខន្ធ​ឬ។ វេទនាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វេទនាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស ហៅថា​ពួក​ខន្ធ តែ​មិនមែន​ហៅថា​វេទនាខន្ធ​ទេ។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637825316391159447
ទៅកាន់ទំព័រ៖