ព្រះត្រៃបិដក ភាគ ៨៧

 [៦៦៦] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ ក្រៅ​នេះ រលត់​ហើយ​ផង ធម្មាយតនៈ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ធម្មាយតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង ចក្ខា​យតនៈ រលត់​ហើយ​ផង ក្នុង​ទីនោះ។
 [៦៦៧] ឃានាយតនៈ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​កាមាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ឃានាយតនៈ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​នោះ ក្រៅ​នេះ រលត់​ហើយ​ផង រូបាយតនៈ
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 637825436087501125
ទៅកាន់ទំព័រ៖