ព្រះត្រៃបិដក ភាគ ៨៧

នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ រូបាយតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ រូបាយតនៈ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​នោះ នឹង​រលត់​ទៅ​ផង ឃានាយតនៈ រលត់​ហើយ​ផង ក្នុង​ទីនោះ។
 [៦៦៨] ឃានាយតនៈ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​កាមាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ឃានាយតនៈ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​នោះ ក្រៅ​នេះ រលត់​ហើយ​ផង ធម្មាយតនៈ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ធម្មាយតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ធម្មាយតនៈ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​នោះ នឹង​រលត់​ទៅ​ផង ឃានាយតនៈ រលត់​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 637825436324688345
ទៅកាន់ទំព័រ៖