ព្រះត្រៃបិដក ភាគ ៨៧

 [៦៧១] មនាយតនៈ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន មនាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​ពួក​សត្វ​ជាច​តុ​វោ​កា​រៈ និង​ជា​បញ្ច​វោ​កា​រៈ​នោះ ក្រៅ​នេះ រលត់​ហើយ​ផង ធម្មាយតនៈ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ធម្មាយតនៈ របស់​ពួក​សត្វ​ជាច​តុ​វោ​កា​រៈ និង​ជា​បញ្ច​វោ​កា​រៈ​នោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង មនាយតនៈ រលត់​ហើយ​ផង ក្នុង​ទីនោះ។
 [៦៧២] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ សោតាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ទេ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 637825437155038111
ទៅកាន់ទំព័រ៖