ព្រះត្រៃបិដក ភាគ ៨៧

 [៦៧៣] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ទេ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ហើយ​ឬ។ រលត់​ហើយ។
 [៦៧៤] ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ទេ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ មនាយតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។
 [៦៧៥] ចក្ខា​យតនៈ មិន​រលត់​ហើយ ក្នុង​ទីណា។បេ។
 [៦៧៦] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ តែ​សោតាយតនៈ របស់​សត្វ​នោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង សោតាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 637825437477069816
ទៅកាន់ទំព័រ៖