ព្រះត្រៃបិដក ភាគ ៨៧
នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម សោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៧៧] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ អើ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វជារូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសុទ្ធាវាសសត្វ របស់ពួកអសញ្ញសត្វ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
ID: 637825437725684996
ទៅកាន់ទំព័រ៖