ព្រះត្រៃបិដក ភាគ ៨៧
[៦៧៨] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចក្ខាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
[៦៧៩] ចក្ខាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។
ID: 637825437983497786
ទៅកាន់ទំព័រ៖