ព្រះត្រៃបិដក ភាគ ៨៧
[៤៣] រូប ហៅថារូបក្ខន្ធឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថារូប តែមិនមែនហៅថារូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថារូបផង ហៅថារូបក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសញ្ញាខន្ធទេ។
[៤៤] រូប ហៅថារូបក្ខន្ធឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថារូប តែមិនមែនហៅថារូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថារូបផង ហៅថារូបក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសង្ខារក្ខន្ធទេ។
[៤៥] រូប ហៅថារូបក្ខន្ធឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថារូប តែមិនមែនហៅថារូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថារូបផង ហៅថារូបក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវិញ្ញាណក្ខន្ធទេ។
[៤៦] វេទនា ហៅថាវេទនាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថារូបក្ខន្ធទេ។
ID: 637825316691330901
ទៅកាន់ទំព័រ៖