ព្រះត្រៃបិដក ភាគ ៨៧

ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អរូបព្រហ្ម ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស កាល​បរិនិព្វាន ក្នុង​អរូបភព និង​ពួក​អសញ្ញ​សត្វ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង មនាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​បញ្ចវោការ​ភព មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស កាល​បរិនិព្វាន​ក្នុង​អរូបភព និង​ពួក​អសញ្ញ​សត្វ មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ចក្ខា​យតនៈ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 637825438177559822
ទៅកាន់ទំព័រ៖