ព្រះត្រៃបិដក ភាគ ៨៧

 [៦៨១] ឃានាយតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ឃានាយតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​រូបាវចរ​ភព និង​ពួក​អរូបព្រហ្ម ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង រូបាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​កាមាវចរ​ភព រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​រូបាវចរ​ភព និង​ពួក​អរូបព្រហ្ម រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ឃានាយតនៈ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 637825438683665796
ទៅកាន់ទំព័រ៖