ព្រះត្រៃបិដក ភាគ ៨៧
[៦៨២] ឃានាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ មិនរលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងកាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
ID: 637825438909159068
ទៅកាន់ទំព័រ៖