ព្រះត្រៃបិដក ភាគ ៨៧

 [៦៨៤] រូបាយតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អរូបព្រហ្ម រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស កាល​បរិនិព្វាន ក្នុង​អរូបភព រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង មនាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​បញ្ចវោការ​ភព និង​ពួក​អសញ្ញ​សត្វ មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស កាល​បរិនិព្វាន​ក្នុង​អរូបភព មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង រូបាយតនៈ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 637825439359159169
ទៅកាន់ទំព័រ៖