ព្រះត្រៃបិដក ភាគ ៨៧
[៦៨៥] រូបាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលបរិនិព្វាន ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលបរិនិព្វាន ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
ID: 637825439593390758
ទៅកាន់ទំព័រ៖