ព្រះត្រៃបិដក ភាគ ៨៧
[៦៨៦] មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
ចប់ និរោធវារៈ។
ID: 637825439813234526
ទៅកាន់ទំព័រ៖