ព្រះត្រៃបិដក ភាគ ៨៧

 [៦៨៧] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង សោតាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ មិនមែនទេ។
 [៦៨៨] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង ឃានាយតនៈ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ មិនមែនទេ។បេ។
 [៦៨៩] មនាយតនៈ របស់​សត្វ​ណា កើតឡើង ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា រលត់​ទៅ មនាយតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ មិនមែនទេ។
 [៦៩០] ចក្ខា​យតនៈ កើតឡើង ក្នុង​ទីណា។បេ។ ប្រយោគ ដែល​ប្រកបដោយ​ពាក្យ​ថា ក្នុង​ទីណា បណ្ឌិត គប្បី​ធ្វើ​ដោយ​ពាក្យបដិសេធ​ថា មិនមែន ឬមិន​មាន​ទេ។ ប្រយោគ ដែល​ប្រកបដោយ​ពាក្យ​ថា ក្នុង​ទីណា បណ្ឌិត គប្បី​ធ្វើឲ្យ​ដូចគ្នា នឹង​ពួក​ប្រយោគ​ដែល​ថា ប្រកប​ក្នុង​ទីណា ក្រៅ​នេះ ប្រយោគ ដែល​ប្រកបដោយ​ពាក្យ​ថា ក្នុង​ទីណា ដូចគ្នា ក្នុង​វារៈ​ទាំង​បី។
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 637825440148536306
ទៅកាន់ទំព័រ៖